លោកុ‌ប្បត្តិ 2:22-25 Khmer Standard Version (KHSV)

22. ព្រះ‌ជា‌អម្ចាស់​យក​ឆ្អឹង​ជំនីរ​ដែល​ទ្រង់​បាន​ហូត​ចេញ​ពី​មនុស្ស មក​ធ្វើ​ជា​ស្ត្រី រួច​ទ្រង់​នាំ​នាង​មក​ជួប​គាត់។

23. បុរស​ក៏​ពោល​ឡើង​ថា៖«លើក​នេះ​ពិត​ជា​ឆ្អឹងដែល​កើត​ចេញ​មក​ពី​ឆ្អឹង​អញជា​សាច់​ដែល​កើត​ចេញ​មក​ពី​សាច់​អញត្រូវ​ហៅ​នាង​ថា “ស្ត្រី”ព្រោះ​នាង​បាន​កើត​ចេញ​ពី​បុរស​មក»។

24. ហេតុ​នេះ បុរស​ចាក​ចេញ​ពី​ឪពុក‌ម្ដាយ​ទៅ​រួម​រស់​ជា​មួយ​ភរិយា​របស់​ខ្លួន ហើយ​អ្នក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​រូប​កាយ​តែ​មួយ។

25. ពេល​នោះ បុរស និង​ភរិយា​របស់​គាត់​នៅ​ខ្លួន​ទទេ​ទាំង​ពីរ​នាក់ ប៉ុន្តែ គេ​មិន​អៀន​ខ្មាស​ទេ។

លោកុ‌ប្បត្តិ 2