34. លុះស្អែកឡើង នាងបងបាននិយាយទៅកាន់នាងប្អូនថា៖ «ពីយប់មិញបងបានរួមដំណេកជាមួយឪពុក យប់នេះ យើងយកស្រាមកបង្អកគាត់ទៀតទៅ រួចសិមឯងចូលដេកជាមួយគាត់ម្ដង ដើម្បីតពូជពីឪពុករបស់យើង»។
35. នៅយប់នោះ នាងទាំងពីរក៏បង្អកស្រាឲ្យឪពុកសាជាថ្មី ហើយនាងពៅក៏ចូលទៅរួមដំណេកជាមួយឪពុក តែគាត់ពុំដឹងខ្លួនទេ មិនដឹងជានាងចូលដេកថ្មើរណា ចេញថ្មើរណាឡើយ។
36. ក្រោយមក កូនស្រីទាំងពីររបស់លោកឡុតមានផ្ទៃពោះជាមួយឪពុករបស់ខ្លួន។
37. នាងបងសម្រាលបានកូនប្រុសមួយ នាងដាក់ឈ្មោះថា ម៉ូអាប់ ដែលជាបុព្វបុរសរបស់ជនជាតិម៉ូអាប់សព្វថ្ងៃនេះ។
38. នាងពៅក៏សម្រាលបានកូនប្រុសមួយដែរ នាងដាក់ឈ្មោះកូននោះថា បេនអាំមី ដែលជាឪពុករបស់ជនជាតិអាំម៉ូនសព្វថ្ងៃនេះ។