1. នៅពេលល្ងាច ទេវតា*ទាំងពីរបានទៅដល់ក្រុងសូដុម។ លោកឡុតអង្គុយនៅមាត់ទ្វារក្រុង។ ពេលលោកឡុតឃើញទេវតាទាំងពីរ គាត់ក្រោកឡើងទៅទទួលដោយក្រាបចុះ អោនមុខដល់ដី។
2. គាត់ពោលថា៖ «សូមលោកម្ចាស់អញ្ជើញចូលផ្ទះខ្ញុំប្របាទ ជាអ្នកបម្រើរបស់លោកសិន សូមលោកម្ចាស់លាងជើង ហើយស្នាក់នៅទីនេះមួយយប់ ចាំស្អែកសឹមបន្តដំណើរទៅមុខទៀតតាំងពីព្រលឹម»។ ទេវតាតបថា៖ «ទេ យប់នេះ យើងសម្រាកនៅតាមទីធ្លាក្រុងក៏បាន»។
3. ប៉ុន្តែ ដោយលោកឡុតចេះតែទទូចអង្វរខ្លាំងពេក ទេវតាទាំងពីរក៏ចូលទៅផ្ទះគាត់។ គាត់បានរៀបចំម្ហូបអាហារ និងឲ្យគេដុតនំប៉័ងឥតមេជូនទេវតា ទេវតាក៏បរិភោគ។
4. ពេលនោះ គេមិនទាន់ចូលដំណេកនៅឡើយទេ ស្រាប់តែមានអ្នកក្រុងនោះ គឺប្រុសៗនៅក្រុងសូដុមគ្រប់ៗគ្នា តាំងពីក្មេងរហូតដល់ចាស់ នាំគ្នាឡោមព័ទ្ធផ្ទះលោកឡុត។
5. គេស្រែកសួរលោកឡុតថា៖ «តើពួកអ្នកដែលចូលមកផ្ទះអ្នកឯងពីល្ងាចមិញនៅឯណា? ចូរឲ្យគេចេញមក! យើងនឹងរួមដំណេកជាមួយពួកគេ»។
6. លោកឡុតចេញមកជួបពួកគេនៅមាត់ទ្វារ ហើយបិទទ្វារពីក្រោយខ្នងវិញ។
7. គាត់ពោលថា៖ «បងប្អូនអើយ សូមមេត្តាកុំប្រព្រឹត្តអំពើអាក្រក់អី!
8. ខ្ញុំសូមអង្វរបងប្អូនទៅចុះ មើល៍ ខ្ញុំមានកូនស្រីពីរនាក់ ដែលពុំទាន់រួមរស់ជាមួយបុរសណានៅឡើយទេ ខ្ញុំនឹងនាំវាចេញមកជូនបងប្អូននៅខាងក្រៅ ឲ្យបងប្អូនប្រព្រឹត្តតាមអំពើចិត្តទៅចុះ ក៏ប៉ុន្តែ សូមមេត្តាកុំប៉ះពាល់បុរសទាំងនេះ ដែលបានមកស្នាក់នៅក្រោមដំបូលផ្ទះខ្ញុំឡើយ»។