29. លោកអប្រាហាំនៅតែទូលព្រះអង្គថា៖ «ប្រហែលមានតែសែសិបនាក់ទេ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសែសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។
30. លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំធ្វើអ្វី ទូលបង្គំសូមអង្វរម្ដងទៀត។ ប្រហែលជាមានតែសាមសិបនាក់»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងសាមសិបនោះ យើងនឹងមិនធ្វើអ្វីឡើយ»។
31. លោកអប្រាហាំទូលថា៖ «សូមមេត្តាអភ័យទោសដល់ទូលបង្គំដែលហ៊ានតវ៉ាជាមួយព្រះអម្ចាស់ ប្រហែលជាមានតែម្ភៃនាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងម្ភៃនោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
32. លោកអប្រាហាំទូលថា៖ «សូមព្រះអម្ចាស់មេត្តាកុំខ្ញាល់នឹងទូលបង្គំ ទូលបង្គំសូមអង្វរតែម្ដងទៀតទេ។ ប្រហែលជាមានតែដប់នាក់ប៉ុណ្ណោះ»។ ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ព្រោះតែអ្នកទាំងដប់នោះ យើងនឹងមិនរំលាយទីក្រុងឡើយ»។
33. កាលព្រះអម្ចាស់មានព្រះបន្ទូលជាមួយលោកអប្រាហាំរួចរាល់ហើយ ព្រះអង្គក៏យាងចាកចេញទៅ រីឯលោកអប្រាហាំក៏វិលទៅជំរំលោកវិញដែរ។