11. ទេវតារបស់ព្រះអម្ចាស់ពោលទៅនាងថា៖ «ឥឡូវនេះ នាងមានផ្ទៃពោះហើយ។នាងនឹងសម្រាលបានកូនប្រុសមួយនាងត្រូវដាក់ឈ្មោះកូននោះថា អ៊ីស្មាអែលដ្បិតព្រះអម្ចាស់បានឮសម្រែករបស់នាងនៅពេលដែលនាងរងទុក្ខវេទនា។
12. កូននេះប្រៀបបានទៅនឹងលាព្រៃវានឹងវាយមនុស្សទាំងអស់ហើយមនុស្សទាំងអស់ក៏នឹងវាយវាវិញដែរ។វានឹងរស់នៅដាច់ដោយឡែកពីបងប្អូនរបស់វា»។
13. នាងហាការបានថ្វាយព្រះនាមព្រះអម្ចាស់ ដែលមានព្រះបន្ទូលមកនាងថា “ព្រះអង្គជាអែលរ៉ូអ៊ី” ដ្បិតនាងពោលថា «ព្រះជាម្ចាស់ទតឃើញខ្ញុំនៅទីនេះ មុនខ្ញុំបានឃើញព្រះអង្គ»។
14. ហេតុនេះហើយបានជាគេដាក់ឈ្មោះអណ្ដូងទឹកនោះថា “អណ្ដូងឡាហាយ-រយ”។ អណ្ដូងនោះស្ថិតនៅចន្លោះភូមិកាដេស និងភូមិបារ៉ែដ។
15. នាងហាការសម្រាលបានកូនប្រុសមួយជូនលោកអាប់រ៉ាម ហើយលោកអាប់រ៉ាមដាក់ឈ្មោះកូនដែលនាងហាការបានបង្កើតជូនលោកនោះថា “អ៊ីស្មាអែល”។
16. នៅពេលដែលនាងហាការបង្កើតអ៊ីស្មាអែលជូនលោកនោះ លោកអាប់រ៉ាមមានអាយុប៉ែតសិបប្រាំមួយឆ្នាំហើយ។