17. លុះថ្ងៃលិចផុតទៅ មេឃក៏ងងឹត។ ពេលនោះ ស្រាប់តែភ្លើងឆេះឡើង ព្រមទាំងមានអណ្ដាតភ្លើងឆេះឆាបតាមចន្លោះដុំសាច់សត្វ ដែលពុះជាពីរនោះផងដែរ។
18. នៅថ្ងៃនោះ ព្រះអម្ចាស់បានចងសម្ពន្ធមេត្រីជាមួយលោកអាប់រ៉ាម ដោយមានព្រះបន្ទូលថា៖ «យើងនឹងប្រគល់ស្រុកនេះឲ្យពូជពង្សរបស់អ្នក ដោយគិតចាប់តាំងពីទន្លេស្រុកអេស៊ីប រហូតដល់ទន្លេធំ ពោលគឺទន្លេអឺប្រាត
19. ពួកកែន ស្រុកកេនិស៊ីត ស្រុកកាត់ម៉ូនី
20. ស្រុកហេត ស្រុកពេរិស៊ីត ស្រុករេផែម
21. ស្រុកអាម៉ូរី ស្រុកកាណាន ស្រុកគើកាស៊ី និងស្រុកយេប៊ូស»។