លោកុ‌ប្បត្តិ 14:5-9 Khmer Standard Version (KHSV)

5. ប៉ុន្តែ នៅ​ឆ្នាំ​ទី​ដប់‌បួន ព្រះ‌បាទ​កេដូ‌ឡោមើរ និង​ស្ដេច​ទាំង​ប៉ុន្មាន ដែល​នៅ​ជា​មួយ​ព្រះ‌អង្គ បាន​លើក​គ្នា​មក​វាយ​ជន‌ជាតិ​រេផែម នៅ​ក្រុង​អាសថា‌រ៉ូត-‌កើ‌ណែម ជន‌ជាតិ​ស៊ូស៊ីម នៅ​ក្រុង​ហាំ ជន‌ជាតិ​អេមីម នៅ​ក្រុង​គារយ៉ា‌ថែម

6. និង​ជន‌ជាតិ​ហូរី នៅ​តំបន់​ភ្នំ​សៀរ រហូត​ដល់​ជួរ​ភ្នំ​អែល‌បារ៉ាន ដែល​នៅ​ជិត​វាល​រហោ‌ស្ថាន។

7. បន្ទាប់​មក ស្ដេច​ទាំង​នោះ​ក៏​វិល​ត្រឡប់​មក​វិញ លុះ​មក​ដល់​ក្រុង​អេន-‌មីសផាត គឺ​ក្រុង​កាដេស គេ​វាយ​ជន‌ជាតិ​អាម៉ា‌ឡេក​នៅ​ក្នុង​ស្រុក​នោះ​ទាំង​មូល ព្រម​ទាំង​ជន‌ជាតិ​អាម៉ូរី ដែល​រស់​នៅ​ស្រុក​ហាសា‌សូន-‌តាម៉ារ។

8. ពេល​នោះ ស្ដេច​ក្រុង​សូដុម ស្ដេច​ក្រុង​កូម៉ូ‌រ៉ា ស្ដេច​ក្រុង​អាដ‌ម៉ា ស្ដេច​ក្រុង​សេ‌បោម និង​ស្ដេច​ក្រុង​បេឡា គឺ​ក្រុង​សូអារ នាំ​គ្នា​លើក​ទ័ព​ទៅ​តទល់​នឹង​ស្ដេច​ទាំង​នោះ នៅ​ជ្រលង​ភ្នំ​ស៊ីឌីម

9. គឺ​តទល់​នឹង​ព្រះ‌បាទ​កេដូ‌ឡោមើរ​ជា​ស្ដេច​ស្រុក​អេឡាំ ព្រះ‌បាទ​ធីដាល​ជា​ស្ដេច​ស្រុក​កូយីម ព្រះ‌បាទ​អាំរ៉ា‌ផែល​ជា​ស្ដេច​ស្រុក​ស៊ី‌ណើរ និង​ព្រះ‌បាទ​អើរ‌យ៉ុក​ជា​ស្ដេច​ស្រុក​អេ‌ឡា‌សារ គឺ​ស្ដេច​បួន​អង្គ​តទល់​នឹង​ស្ដេច​ប្រាំ​អង្គ។

លោកុ‌ប្បត្តិ 14