1. នៅគ្រានោះ ព្រះបាទអាំរ៉ាផែលជាស្ដេចស្រុកស៊ីណើរ ព្រះបាទអើយ៉ុកជាស្ដេចស្រុកអេឡាសារ ព្រះបាទកេដូឡោមើរជាស្ដេចស្រុកអេឡាំ និងព្រះបាទធីដាលជាស្ដេចស្រុកកូយីម
2. បាននាំគ្នាលើកទ័ពទៅច្បាំងនឹងព្រះបាទបេរ៉ាជាស្ដេចក្រុងសូដុម ព្រះបាទប៊ីសារជាស្ដេចក្រុងកូម៉ូរ៉ា ព្រះបាទស៊ីណាបជាស្ដេចក្រុងអាដម៉ា ព្រះបាទសេមេប៊ើរជាស្ដេចក្រុងសេបោម និងស្ដេចក្រុងបេឡា គឺក្រុងសូអារ។
3. ស្ដេចទាំងនេះបានមកបោះទ័ពជាមួយគ្នា នៅជ្រលងភ្នំស៊ីឌីម គឺនៅសមុទ្រប្រៃ។