លោកុ‌ប្បត្តិ 12:6-10 Khmer Standard Version (KHSV)

6. លោក​អាប់រ៉ាម​ដើរ​កាត់​ស្រុក​កាណាន​រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។

7. ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អាប់រ៉ាម​បាន​សង់​អាសនៈ​មួយ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដែល​បាន​យាង​មក​ឲ្យ​លោក​ឃើញ។

8. បន្ទាប់​មក លោក​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេត‌អែល លោក​បោះ​ជំរំ​នៅ​ចន្លោះ​បេត‌អែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ លោក​បាន​សង់​អាសនៈ​មួយ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ហើយ​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់។

9. លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

10. ពេល​នោះ មាន​កើត​ទុរ្ភិក្ស​នៅ​ក្នុង​ស្រុក។ លោក​អាប់រ៉ាម​ចុះ​ទៅ​ស្រុក​អេស៊ីប ដើម្បី​ស្នាក់​នៅ​ទី​នោះ ដ្បិត​ទុរ្ភិក្ស​កើត​រឹត​តែ​ខ្លាំង​ឡើងៗ។

លោកុ‌ប្បត្តិ 12