17. ក្រោយកំណើតផាលេក លោកហេប៊ើររស់បានបួនរយសាមសិបឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
18. ពេលលោកផាលេកអាយុសាមសិបឆ្នាំ លោកបង្កើតបានរេហ៊ូវ។
19. ក្រោយកំណើតរេហ៊ូវ លោកផាលេករស់បានពីររយប្រាំបួនឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
20. ពេលលោករេហ៊ូវអាយុសាមសិបពីរឆ្នាំ លោកបង្កើតបានសេរូក។
21. ក្រោយកំណើតសេរូក លោករេហ៊ូវរស់បានពីររយប្រាំពីរឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
22. ពេលលោកសេរូកអាយុសាមសិបឆ្នាំ លោកបង្កើតបានណាឃរ។
23. ក្រោយកំណើតណាឃរ លោកសេរូករស់បានពីររយឆ្នាំទៀត ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
24. ពេលលោកណាឃរអាយុម្ភៃប្រាំបួនឆ្នាំ លោកបង្កើតបានថេរ៉ា។
25. ក្រោយកំណើតថេរ៉ា លោកណាឃររស់បានមួយរយដប់ប្រាំបួនឆ្នាំ ហើយបង្កើតកូនប្រុសកូនស្រីជាច្រើន។
26. ពេលលោកថេរ៉ាអាយុចិតសិបឆ្នាំ លោកបង្កើតបានអាប់រ៉ាម ណាឃរ និងហារ៉ាន។
27. នេះជាបញ្ជីរាយនាមកូនចៅលោកថេរ៉ា។ លោកថេរ៉ាបង្កើតលោកអាប់រ៉ាម លោកណាឃរ និងលោកហារ៉ាន។ លោកហារ៉ានបង្កើតឡុត។
28. លោកហារ៉ានបានទទួលមរណភាព នៅក្រុងអ៊ើរនៃស្រុកខាល់ដេ ជាស្រុកកំណើតរបស់លោក ក្នុងពេលលោកថេរ៉ានៅរស់នៅឡើយ។
29. លោកអាប់រ៉ាម និងលោកណាឃរ បានរៀបអាពាហ៍ពិពាហ៍។ ភរិយារបស់លោកអាប់រ៉ាមឈ្មោះនាងសារ៉ាយ រីឯភរិយារបស់លោកណាឃរឈ្មោះនាងមីលកា ជាកូនរបស់លោកហារ៉ាន ដែលត្រូវជាឪពុករបស់មីលកា និងយីសកា។
30. នាងសារ៉ាយជាស្ត្រីអារ នាងគ្មានកូនទេ។
31. លោកថេរ៉ាបាននាំលោកអាប់រ៉ាមជាកូន និងលោកឡុតដែលជាកូនរបស់លោកហារ៉ាន ហើយត្រូវជាចៅរបស់លោក ព្រមទាំងនាំនាងសារ៉ាយជាកូនប្រសាស្រី ដែលត្រូវជាភរិយារបស់លោកអាប់រ៉ាម កូនប្រុសរបស់លោក ចេញដំណើរជាមួយគ្នាពីក្រុងអ៊ើរនៃស្រុកខាល់ដេ ឆ្ពោះទៅកាន់ស្រុកកាណាន។ ពួកលោកបាននាំគ្នាមកដល់ស្រុកហារ៉ាន ហើយតាំងទីលំនៅក្នុងស្រុកនោះ។
32. លោកថេរ៉ារស់បានពីររយប្រាំឆ្នាំ រួចលោកក៏ទទួលមរណភាពទៅ។