27. ហាដូរ៉ាម អ៊ូសាល ឌីកឡា
28. អូបាល អប៊ីម៉ែល សេបា
29. អូភារ ហាវីឡា និងយ៉ូបាប។ អ្នកទាំងនោះសុទ្ធតែជាកូនរបស់លោកយ៉ុកថាន។
30. គេរស់នៅចាប់តាំងពីស្រុកមេសា ប៉ែកខាងសេផាររហូតទៅដល់តំបន់ភ្នំខាងកើត។
31. នេះហើយជាពូជពង្សរបស់លោកសិម តាមពូជអំបូរ តាមភាសា តាមស្រុក និងតាមជាតិសាសន៍របស់គេ។
32. នេះហើយជាពូជអំបូររបស់កូនចៅលោកណូអេ តាមខ្សែស្រឡាយ តាមជាតិសាសន៍របស់គេ។ អ្នកទាំងនោះជាដើមកំណើតជាតិសាសន៍ទាំងឡាយ ដែលបែកខ្ញែកលើផែនដីក្រោយទឹកជំនន់ធំ។