1. នេះជាបញ្ជីរាយនាមកូនចៅរបស់សិម ហាំ និងយ៉ាផេត ដែលជាកូនរបស់លោកណូអេ។ ក្រោយទឹកជំនន់ធំ អ្នកទាំងបីបានបង្កើតកូនចៅដូចតទៅនេះ៖
2. កូនចៅរបស់លោកយ៉ាផេតមានកូមើរ ម៉ាកុក ម៉ាដាយ យ៉ាវ៉ាន ទូបាល ម៉េសេក និងទីរ៉ាស។
3. កូនចៅរបស់កូមើរមានអ័សក្នាស រីផាត និងតូការម៉ា។
4. កូនចៅរបស់យ៉ាវ៉ានមានអេលីសា តើស៊ីស គីទីម និងដូដានីម
5. គឺអ្នកទាំងនោះហើយជាបុព្វបុរសរបស់ប្រជាជាតិនានា ដែលរស់នៅតាមតំបន់ឆ្នេរសមុទ្រ បែកចេញជាស្រុក តាមភាសា និងបែកចេញជាជាតិសាសន៍ តាមពូជអំបូររៀងៗខ្លួន។
6. កូនចៅរបស់លោកហាំមានគូស មីសរ៉ែម ពូថ និងកាណាន។