លេវី‌វិន័យ 8:9-15 Khmer Standard Version (KHSV)

9. លោក​ពាក់​ឆ្នួត​ក្បាល ដែល​មាន​ខ្ទាស់​គ្រឿង​អលង្ការ​នៅ​ផ្នែក​ខាង​មុខ​ឆ្នួត​នោះ​ជូន​លោក​អើរ៉ុន ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់។

10. លោក​ម៉ូសេ​យក​ប្រេង​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​មក ហើយ​ប្រើ​ប្រេង​នោះ​ញែក​ព្រះ‌ពន្លា និង​វត្ថុ​ទាំង​អស់​នៅ​ក្នុង​ព្រះ‌ពន្លា ទុក​ជា​សក្ការៈ។

11. លោក​ប្រោះ​ប្រេង​ប្រាំ‌ពីរ​ដង​ទៅ​លើ​អាសនៈ ដើម្បី​ញែក​អាសនៈ គ្រឿង​បរិក្ខារ​របស់​អាសនៈ ព្រម​ទាំង​អាង​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ និង​កំណល់​របស់​អាង​នោះ ទុក​ជា​សក្ការៈ។

12. លោក​ចាក់​ប្រេង​លើ​ក្បាល​លោក​អើរ៉ុន ដើម្បី​ញែក​លោក​ឲ្យ​វិសុទ្ធ*។

13. លោក​ម៉ូសេ​បាន​នាំ​កូនៗ​របស់​លោក​អើរ៉ុន​ចូល​មក ហើយ​លោក​បំពាក់​អាវ​វែង​ឲ្យ​ពួក​គេ រួច​ក្រវាត់​ខ្សែ​ក្រវាត់ និង​ពាក់​ឆ្នួត​ក្បាល​ឲ្យ​ពួក​គេ ស្រប​តាម​បញ្ជា​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។

14. លោក​ម៉ូសេ​នាំ​គោ​បា​សម្រាប់​ធ្វើ​យញ្ញ‌បូជា​រំដោះ​បាប​ចូល​មក ហើយ​លោក​អើរ៉ុន និង​កូនៗ​ដាក់​ដៃ​លើ​ក្បាល​គោ​បា​នោះ។

15. លោក​ម៉ូសេ​ចាក់​ក​គោ​យក​ឈាម រួច​ជ្រលក់​ម្រាម​ដៃ​ទៅ​ក្នុង​ឈាម លាប​លើ​ស្នែង​នៅ​តាម​មុម​ទាំង​បួន​របស់​អាសនៈ ដើម្បី​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ។ លោក​យក​ឈាម​ចាក់​នៅ​ត្រង់​ជើង​អាសនៈ និង​ធ្វើ​ពិធី​រំដោះ​បាប ដើម្បី​ញែក​អាសនៈ​ជា​សក្ការៈ។

លេវី‌វិន័យ 8