1. «នេះជាក្រឹត្យវិន័យស្ដីអំពីយញ្ញបូជាលោះបាប គឺជាយញ្ញបូជាដ៏វិសុទ្ធ*បំផុត។
2. ចូរចាក់កសត្វ ដែលត្រូវថ្វាយជាយញ្ញបូជាលោះបាប នៅកន្លែងដែលគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល រួចប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
3. គេថ្វាយខ្លាញ់ទាំងអស់ កន្ទុយ និងខ្លាញ់ដែលជាប់ពោះវៀន
4. ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀនរហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើម ដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
5. លោកបូជាចារ្យដុតចំណែកទាំងនោះលើអាសនៈ ជាតង្វាយដុត នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។ នេះជាយញ្ញបូជាលោះបាប។
6. ក្នុងក្រុមគ្រួសាររបស់បូជាចារ្យ មានតែប្រុសៗប៉ុណ្ណោះដែលមានសិទ្ធិបរិភោគសាច់នេះ។ គេត្រូវបរិភោគសាច់នេះនៅកន្លែងដ៏សក្ការៈ ព្រោះជាតង្វាយដ៏វិសុទ្ធបំផុត។
7. ក្រឹត្យវិន័យទាំងប៉ុន្មានស្ដីអំពីយញ្ញបូជាលោះបាប ក៏ដូចក្រឹត្យវិន័យស្ដីអំពីយញ្ញបូជារំដោះបាបដែរ។ សាច់របស់សត្វត្រូវបានជាចំណែករបស់បូជាចារ្យ ដែលធ្វើពិធីរំដោះបាប»។
8. «ប្រសិនបើបូជាចារ្យថ្វាយតង្វាយដុតទាំងមូលរបស់នរណាម្នាក់ ស្បែកសត្វដែលគេថ្វាយនោះ ត្រូវបានជាចំណែករបស់បូជាចារ្យ។