29. គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវា នៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
30. លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
31. លោកពន្លះខ្លាញ់ទាំងអស់របស់ពពែញី ដូចគេពន្លះខ្លាញ់របស់សត្វដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ ធ្វើឲ្យមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។
32. ប្រសិនបើអ្នកនោះចង់ថ្វាយចៀមជាតង្វាយរំដោះបាប គេត្រូវថ្វាយចៀមញីល្អឥតខ្ចោះ។
33. គាត់ដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាយញ្ញបូជារំដោះបាប រួចចាក់កវានៅត្រង់កន្លែងគេចាក់កសត្វ សម្រាប់ថ្វាយជាតង្វាយដុតទាំងមូល។
34. លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ដែលថ្វាយជាយញ្ញបូជារំដោះបាប រួចលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល ហើយលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។
35. លោកពន្លះខ្លាញ់ទាំងអស់របស់ចៀមញី ដូចគេពន្លះខ្លាញ់របស់កូនចៀម ដែលថ្វាយជាយញ្ញបូជាមេត្រីភាពដែរ។ លោកដុតខ្លាញ់ទាំងនោះនៅលើអាសនៈ រួមជាមួយតង្វាយដែលគេដុតថ្វាយព្រះអម្ចាស់។ លោកបូជាចារ្យធ្វើពិធីនេះ ដើម្បីរំដោះបាបរបស់អ្នកនោះ ហើយគាត់ក៏បានរួចពីបាប។