2. គេត្រូវដាក់ដៃលើក្បាលគោនោះ ហើយចាក់កវានៅត្រង់មាត់ទ្វារនៃពន្លាជួបព្រះអម្ចាស់។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមគោនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
3. យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
4. ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
5. បូជាចារ្យជាកូនរបស់លោកអើរ៉ុន ដុតចំណែកទាំងនោះនៅលើអាសនៈ រួមជាមួយនឹងតង្វាយដុតទាំងមូល នៅលើគំនរអុសដែលកំពុងឆេះ។ នេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
6. ប្រសិនបើតង្វាយដែលគេយកមកថ្វាយនោះជាចៀម គេត្រូវយកចៀមឈ្មោល ឬញីល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់ ទុកជាយញ្ញបូជាមេត្រីភាព។
7. ប្រសិនបើតង្វាយរបស់គេជាកូនចៀម គេត្រូវយកវាមកថ្វាយនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់។
8. គេត្រូវដាក់ដៃលើក្បាលសត្វដែលជាតង្វាយរបស់ខ្លួន ហើយចាក់កវានៅមុខពន្លាជួបព្រះអម្ចាស់។ បន្ទាប់មក ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកឈាមប្រោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
9. យញ្ញបូជាមេត្រីភាពមួយចំណែក ត្រូវថ្វាយជាតង្វាយដុតចំពោះព្រះអម្ចាស់ គឺខ្លាញ់ កន្ទុយទាំងមូលដែលកាត់ផ្ដាច់ចេញពីឆ្អឹងខ្នង ខ្លាញ់ដែលជាប់នឹងពោះវៀន និងខ្លាញ់ទាំងអស់នៅលើពោះវៀន
10. ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ក្រលៀន រហូតដល់ចង្កេះ ព្រមទាំងអ្វីៗជាប់នឹងថ្លើមដែលគេផ្ដាច់ចេញមកជាមួយក្រលៀន។
11. បូជាចារ្យដុតចំណែកទាំងនោះនៅលើអាសនៈ។ នេះជាអាហារដែលគេដុតថ្វាយព្រះអម្ចាស់។