លេវី‌វិន័យ 3:14-17 Khmer Standard Version (KHSV)

14. តង្វាយ​មួយ​ចំណែក​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ចំពោះ​ព្រះ‌អម្ចាស់ គឺ​ខ្លាញ់​ដែល​ជាប់​នឹង​ពោះ‌វៀន និង​ខ្លាញ់​ទាំង​អស់​នៅ​លើ​ពោះ‌វៀន

15. ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ក្រលៀន​រហូត​ដល់​ចង្កេះ ព្រម​ទាំង​អ្វីៗ​ជាប់​នឹង​ថ្លើម ដែល​គេ​ផ្ដាច់​ចេញ​មក​ជា​មួយ​ក្រលៀន។

16. បូជា‌ចារ្យ​ដុត​ចំណែក​ទាំង​នោះ​នៅ​លើ​អាសនៈ។ នេះ​ជា​អាហារ​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ។ ខ្លាញ់​ទាំង​អស់​ជា​ចំណែក​របស់​ព្រះ‌អម្ចាស់។

17. នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​អនុវត្ត​តាម គ្រប់​ជំនាន់​រហូត​ត​ទៅ គឺ​អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ខ្លាញ់ ឬ​ឈាម​សត្វ​សោះ​ឡើយ ទោះ​បី​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​កន្លែង​ណា​ក៏​ដោយ»។

លេវី‌វិន័យ 3