លេវី‌វិន័យ 25:50-55 Khmer Standard Version (KHSV)

50. គាត់​ត្រូវ​គិត​ចំនួន​ឆ្នាំ​ជា​មួយ​ម្ចាស់​ដែល​ទិញ​គាត់​នោះ ដោយ​រាប់​ចាប់​ពី​ឆ្នាំ​ដែល​គាត់​បាន​លក់​ខ្លួន​រហូត​ដល់​ឆ្នាំ​មេត្តា​ករុណា ហើយ​បង់​ប្រាក់​ទៅ​ឲ្យ​ម្ចាស់​តាម​ចំនួន​ឆ្នាំ​នោះ គិត​ដូច​ប្រាក់​ឈ្នួល​របស់​អ្នក​បម្រើ។

51. ប្រសិន​បើ​នៅ​សល់​ច្រើន​ឆ្នាំ ត្រូវ​បង់​ប្រាក់​លោះ​ខ្លួន​ទៅ​ឲ្យ​ម្ចាស់ គិត​តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ។

52. ប្រសិន​បើ​នៅ​សល់​តិច​ឆ្នាំ មុន​នឹង​ដល់​ឆ្នាំ​មេត្តា​ករុណា ក៏​ត្រូវ​គិត​ប្រាក់​លោះ​ខ្លួន​បង់​ទៅ​ឲ្យ​ម្ចាស់ តាម​ចំនួន​ឆ្នាំ​ដែល​នៅ​សល់​នោះ​ដែរ។

53. ត្រូវ​រាប់​គាត់​ទុក​ដូច​ជា​អ្នក​ស៊ី​ឈ្នួល​ប្រចាំ​ឆ្នាំ នៅ​ក្នុង​ផ្ទះ​របស់​ម្ចាស់ គឺ​មិន​ត្រូវ​ជិះ‌ជាន់​ធ្វើ​បាប​គាត់​ឡើយ។

54. ប្រសិន​បើ​ក្នុង​ឆ្នាំ​ដែល​គាត់​នៅ​បម្រើ​គេ​នោះ គាត់​ពុំ​អាច​លោះ​ខ្លួន​បាន​ទេ នៅ​ឆ្នាំ​មេត្តា​ករុណា គាត់ និង​កូន​ចៅ​របស់​គាត់ អាច​ចាក​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់

55. ដ្បិត​ជន‌ជាតិ​អ៊ីស្រា‌អែល​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​នាំ​ពួក​គេ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​ពួក​គេ​បម្រើ​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។

លេវី‌វិន័យ 25