លេវី‌វិន័យ 25:29-32 Khmer Standard Version (KHSV)

29. ប្រសិន​បើ​នរណា​ម្នាក់​លក់​ផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ក្រុង​មួយ​ដែល​មាន​កំពែង គេ​មាន​សិទ្ធិ​លោះ​យក​ផ្ទះ​នោះ​មក​វិញ ក្នុង​អំឡុង​មួយ​ឆ្នាំ​ក្រោយ​ពេល​លក់ គឺ​គេ​មាន​សិទ្ធិ​លោះ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

30. លុះ​ផុត​កំណត់​ពេល​មួយ​ឆ្នាំ​ហើយ ប្រសិន​គេ​មិន​លោះ​ផ្ទះ​នៅ​ក្នុង​ក្រុង​ទេ ផ្ទះ​នោះ​នឹង​បាន​ជា​កម្មសិទ្ធិ​របស់​អ្នក​ទិញ និង​ពូជ‌ពង្ស​រហូត សូម្បី​តែ​នៅ​ឆ្នាំ​មេត្តា​ករុណា​ក៏​ម្ចាស់​ដើម​មិន​អាច​យក​វិញ​ដែរ។

31. ចំណែក​ឯ​ផ្ទះ​ស្ថិត​នៅ​តាម​ភូមិ​ត្រូវ​គិត​ដូច​ដី​ឯ​ទៀតៗ​ដែរ គឺ​គេ​អាច​លោះ​យក​ពេល​ណា​ក៏​បាន ហើយ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ អ្នក​ទិញ​ត្រូវ​ចាក​ចេញ​ពី​ផ្ទះ​នោះ​នៅ​ឆ្នាំ​មេត្តា​ករុណា។

32. ចំណែក​ក្រុង​របស់​ពួក​លេវី​វិញ ពួក​លេវី​អាច​លោះ​យក​ផ្ទះ​ដែល​គេ​មាន​នៅ​ក្នុង​ក្រុង​ទាំង​នោះ នៅ​ពេល​ណា​ក៏​បាន។

លេវី‌វិន័យ 25