1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ នៅលើភ្នំស៊ីណៃថា៖
2. «ចូរប្រាប់កូនចៅអ៊ីស្រាអែលដូចតទៅ: កាលណាអ្នករាល់គ្នាចូលទៅក្នុងស្រុកដែលយើងប្រគល់ឲ្យអ្នករាល់គ្នាហើយ រៀងរាល់ប្រាំពីរឆ្នាំ ចូរទុកដីឲ្យនៅទំនេរមួយឆ្នាំ ដែលជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។
3. ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចសាបព្រោះនៅក្នុងស្រែចម្ការរបស់អ្នក ក្នុងអំឡុងពេលប្រាំមួយឆ្នាំ អ្នកអាចថែទាំចម្ការទំពាំងបាយជូរ និងបេះយកផ្លែបាន។
4. ប៉ុន្តែ ឆ្នាំទីប្រាំពីរជាឆ្នាំសប្ប័ទ ត្រូវទុកដីឲ្យនៅទំនេរទាំងស្រុង ព្រោះជាឆ្នាំសប្ប័ទថ្វាយព្រះអម្ចាស់។ អ្នកមិនត្រូវសាបព្រោះនៅក្នុងស្រែចម្ការ ហើយក៏មិនត្រូវថែទាំចម្ការទំពាំងបាយជូរដែរ។