លេវី‌វិន័យ 20:25-27 Khmer Standard Version (KHSV)

25. អ្នក​រាល់​គ្នា​ត្រូវ​ចេះ​សម្គាល់​មើល​សត្វ​បរិសុទ្ធ និង​សត្វ​មិន​បរិសុទ្ធ បក្សា‌បក្សី​បរិសុទ្ធ និង​បក្សា‌បក្សី​មិន​បរិសុទ្ធ ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​ក្លាយ​ទៅ​ជា​មនុស្ស​អាស្រូវ ព្រោះ​តែ​សត្វ​ជើង​បួន សត្វ​ស្លាប និង​សត្វ​លូន​វារ ដែល​យើង​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ​សម្រាប់​អ្នក​រាល់​គ្នា។

26. អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏‌វិសុទ្ធ។ យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ជាតិ​សាសន៍​នានា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​ប្រជា‌ជន​របស់​យើង។

27. ប្រសិន​បើ​បុរស ឬ​ស្ត្រី​ម្នាក់​ចេះ​អន្ទង​ខ្មោច ឬ​ទស្សន៍‌ទាយ​ជោគ‌រាសី ត្រូវ​តែ​ទទួល​ទោស​ដល់​ស្លាប់។ ចូរ​យក​ដុំ​ថ្ម​គប់​សម្លាប់​ពួក​គេ ហើយ​ពួក​គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន»។

លេវី‌វិន័យ 20