11. ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
12. ហេតុនេះ យើងហាមជនជាតិអ៊ីស្រាអែលថា: ក្នុងចំណោមអ្នករាល់គ្នា និងជនបរទេសដែលនៅជាមួយអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់បរិភោគឈាមជាដាច់ខាត។
13. ក្នុងចំណោមជនជាតិអ៊ីស្រាអែល និងជនបរទេសដែលរស់នៅជាមួយពួកគេ ប្រសិនបើនរណាម្នាក់បរបាញ់សត្វចតុប្បាទ ឬសត្វស្លាបណាមួយដែលអាចបរិភោគបាន គេត្រូវសម្រក់ឈាមសត្វនោះលើដី ហើយយកធូលីដីលុបពីលើ។
14. ជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ ហេតុនេះហើយបានជាយើងហាមជនជាតិអ៊ីស្រាអែលថា “អ្នករាល់គ្នាមិនត្រូវបរិភោគឈាមរបស់សត្វលោកណាមួយឡើយ ដ្បិតជីវិតរបស់សត្វលោកទាំងអស់ស្ថិតនៅក្នុងឈាមរបស់ខ្លួន។ អ្នកណាបរិភោគឈាម ត្រូវដកអ្នកនោះចេញពីចំណោមប្រជាជនរបស់ខ្លួន”។
15. មនុស្សទាំងអស់ក្នុងចំណោមម្ចាស់ស្រុក ឬជនបរទេស ដែលបរិភោគសត្វងាប់ដោយជំងឺ ឬដោយសត្វព្រៃហែក ត្រូវយកទឹកលាងសម្អាតសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួន គេនៅមិនបរិសុទ្ធ រហូតដល់ល្ងាច រួចទើបបរិសុទ្ធឡើងវិញ។
16. ប្រសិនបើគេមិនលាងសម្លៀកបំពាក់ និងរូបកាយរបស់ខ្លួនទេ គេមានកំហុសហើយ»។