1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេដូចតទៅ៖
2. «ចូរប្រាប់អើរ៉ុន និងកូនប្រុសរបស់គាត់ ព្រមទាំងជនជាតិអ៊ីស្រាអែលទាំងមូលថា ព្រះអម្ចាស់បានបង្គាប់ដូចតទៅ:
3. ក្នុងចំណោមកូនចៅអ៊ីស្រាអែល បើបុរសណាម្នាក់ចង់ចាក់កគោ ចៀម ឬពពែក្នុងជំរំ ឬក្រៅជំរំ
4. ត្រូវតែនាំសត្វនោះមកត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ដើម្បីថ្វាយជាតង្វាយដល់ព្រះអង្គ នៅមុខព្រះពន្លា។ ប្រសិនបើអ្នកនោះមិនធ្វើដូច្នេះទេ ត្រូវទារឈាមដែលគាត់បានបង្ហូរ ដោយដកគាត់ចេញពីក្នុងចំណោមប្រជាជនរបស់ខ្លួន។
5. ធ្វើដូច្នេះ ដើម្បីឃាត់ជនជាតិអ៊ីស្រាអែលមិនឲ្យសម្លាប់សត្វធ្វើយញ្ញបូជា នៅតាមទីវាល។ គេត្រូវនាំសត្វយកមកជូនបូជាចារ្យ នៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយថ្វាយដល់ព្រះអម្ចាស់ទុកជាយញ្ញបូជាមេត្រីភាព។
6. បូជាចារ្យត្រូវប្រោះឈាមសត្វលើអាសនៈរបស់ព្រះអម្ចាស់ នៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់។ បូជាចារ្យត្រូវដុតខ្លាញ់សត្វនោះ ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។