1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេ និងលោកអើរ៉ុនថា៖
2. «ចូរប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ: កាលណាបុរសម្នាក់មានជំងឺកាមរោគ ហើយមានខ្ទុះហូរចេញមក បណ្ដាលឲ្យគាត់ទៅជាមិនបរិសុទ្ធ។
3. ខ្ទុះដែលហូរចេញមក ឬក៏ស្ទះក្ដី សុទ្ធតែមិនបរិសុទ្ធ ហើយបណ្ដាលឲ្យមនុស្សមិនបរិសុទ្ធដែរ។
4. ដូច្នេះ គ្រែបុរសនោះដេក ឬកន្លែងបុរសនោះអង្គុយនឹងក្លាយទៅជាមិនបរិសុទ្ធ។
5. អ្នកប៉ះនឹងគ្រែនោះត្រូវតែបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
6. អ្នកអង្គុយលើកៅអីដែលអ្នកជំងឺបានអង្គុយត្រូវបោកសម្លៀកបំពាក់ ព្រមទាំងលាងសម្អាតខ្លួនប្រាណ ហើយត្រូវស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។