លេវី‌វិន័យ 14:28-32 Khmer Standard Version (KHSV)

28. បន្ទាប់​មក បូជា‌ចារ្យ​យក​ប្រេង​ដែល​នៅ​ក្នុង​ដៃ លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ គឺ​លាប​ពី​លើ​ឈាម​របស់​សត្វ​ដែល​ថ្វាយ​ជា​យញ្ញ‌បូជា​លោះ​បាប។

29. រីឯ​ប្រេង​នៅ​សល់​ក្នុង​បាត​ដៃ បូជា‌ចារ្យ​ត្រូវ​ចាក់​ទៅ​លើ​ក្បាល​របស់​អ្នក​ទទួល​ពិធី​ជម្រះ​កាយ ហើយ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​គេ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

30. បន្ទាប់​មក បូជា‌ចារ្យ​យក​លលក​មួយ ឬ​ព្រាប​ជំទើរ​មួយ តាម​លទ្ធ‌ភាព​ដែល​សាមី​ខ្លួន​អាច​រក​បាន

31. ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប រួច​លោក​យក​សត្វ​មួយ​ទៀត​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល រួម​ជា​មួយ​តង្វាយ​ម្សៅ។ បន្ទាប់​មក បូជា‌ចារ្យ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​សាមី​ខ្លួន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់។

32. នេះ​ជា​ច្បាប់​សម្រាប់​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​អ្នក​ដែល​មាន​រោគ​ឃ្លង់ ហើយ​គ្មាន​លទ្ធ‌ភាព​គ្រប់​គ្រាន់»។

លេវី‌វិន័យ 14