7. បូជាចារ្យថ្វាយសត្វទាំងនេះចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ រួចធ្វើពិធីជម្រះកាយឲ្យនាងរួចពីបាប។ ដូច្នេះ នាងបានបរិសុទ្ធរួចពីភាពសៅហ្មង ដោយសារការធ្លាក់ឈាម នៅពេលសម្រាលកូន។ នេះជាក្រឹត្យវិន័យសម្រាប់ស្ត្រីដែលសម្រាលកូនប្រុស ឬកូនស្រី។
8. ប្រសិនបើនាងគ្មានលទ្ធភាពថ្វាយកូនចៀមទេ នោះនាងអាចនាំយកលលកមួយគូ ឬព្រាបជំទើរមួយគូ គឺមួយសម្រាប់ថ្វាយជាតង្វាយដុតទាំងមូល និងមួយទៀតសម្រាប់ថ្វាយជាយញ្ញបូជារំដោះបាប។ ក្រោយពីបូជាចារ្យធ្វើពិធីជម្រះកាយឲ្យនាងរួចហើយ នាងនឹងបានបរិសុទ្ធវិញ»។