លេវី‌វិន័យ 11:6-14 Khmer Standard Version (KHSV)

6. ទន្សាយ​ព្រៃ ដ្បិត​វា​ទំពា‌អៀង តែ​គ្មាន​ក្រចក​ឆែក​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។

7. ជ្រូក ដ្បិត​វា​មាន​ក្រចក​ឆែក តែ​មិន​ទំពា‌អៀង​ទេ ដូច្នេះ ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។

8. អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ទាំង​នោះ​ឡើយ ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ខ្មោច​វា​ដែរ គឺ​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ។

9. ក្នុង​ចំណោម​សត្វ​ដែល​រស់​នៅ​ក្នុង​ទឹក ទោះ​បី​ទឹក​សមុទ្រ​ក្ដី ទឹក​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន​តែ​សត្វ​ណា​មាន​ព្រុយ និង​មាន​ស្រកា​ប៉ុណ្ណោះ។

10. រីឯ​សត្វ​គ្មាន​ព្រុយ គ្មាន​ស្រកា ទោះ​បី​ជា​ពពួក​សត្វ​ល្អិត​ដែល​រស់‌រវើក​ក្នុង​ទឹក ឬ​សត្វ​ឯ​ទៀតៗ​ដែល​រស់​នៅ​ក្នុង​សមុទ្រ ឬ​ទន្លេ​ក្ដី អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​វា​ជា​សត្វ​មិន​បរិសុទ្ធ គួរ​ស្អប់​ខ្ពើម។

11. អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង​នោះ កុំ​បរិភោគ​សាច់​របស់​វា ហើយ​ក៏​មិន​ត្រូវ​ប៉ះ‌ពាល់​ខ្មោច​របស់​វា​ដែរ។

12. អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ទាំង‌ឡាយ​ណា​ដែល​រស់​នៅ​ក្នុង​ទឹក តែ​គ្មាន​ស្រកា និង​គ្មាន​ព្រុយ។

13. ក្នុង​ចំណោម​សត្វ​ស្លាប ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម បរិភោគ​មិន​បាន​មាន​ដូច​ត​ទៅ: ខ្លែង ស្ទាំង ខ្លែង‌ស្រាក

14. រអាត ត្មាត​គ្រប់​ប្រភេទ

លេវី‌វិន័យ 11