លេវី‌វិន័យ 11:39-46 Khmer Standard Version (KHSV)

39. ចំពោះ​សត្វ​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​បាន ប្រសិន​បើ​វា​ងាប់ អ្នក​ដែល​ប៉ះ‌ពាល់​ខ្មោច​សត្វ​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

40. អ្នក​ដែល​បរិភោគ​សាច់​របស់​ខ្មោច​សត្វ​នោះ ត្រូវ​តែ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រីឯ​អ្នក​ដែល​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

41. កុំ​បរិភោគ​សត្វ​លូន​វារ​នៅ​លើ​ដី ត្រូវ​ចាត់​ទុក​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។

42. អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សត្វ​ដែល​លូន ឬ​សត្វ​ដែល​វារ​នៅ​លើ​ដី​ឡើយ ទោះ​បី​ជា​សត្វ​ជើង​បួន ឬ​សត្វ​ជើង​ច្រើន​ក្ដី ព្រោះ​ជា​សត្វ​គួរ​ស្អប់​ខ្ពើម។

43. អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ឲ្យ​សៅ‌ហ្មង ដោយ​ប៉ះ‌ពាល់​សត្វ​ទាំង​នោះ​ឡើយ ព្រោះ​វា​នឹង​បណ្ដាល​ឲ្យ​អ្នក​ទៅ​ជា​មិន​បរិសុទ្ធ។

44. យើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​តែ​រក្សា​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។ ហេតុ​នេះ អ្នក​រាល់​គ្នា​មិន​ត្រូវ​បណ្ដោយ​ខ្លួន​ឲ្យ​ទៅ​ជា​មិន​បរិសុទ្ធ ដោយ‌សារ​សត្វ​ដែល​លូន​វារ​នៅ​លើ​ដី​នោះ​ឡើយ។

45. យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ធ្វើ​ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ដូច្នេះ ចូរ​អ្នក​រាល់​គ្នា​ញែក​ខ្លួន​ឲ្យ​បាន​វិសុទ្ធ ដ្បិត​យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។

46. នេះ​សុទ្ធ‌សឹង​ជា​ក្រឹត្យ‌វិន័យ​ស្ដី​អំពី​ពួក​សត្វ​ជើង​បួន សត្វ​ស្លាប សត្វ​ដែល​រស់‌រវើក‌រវ័ណ្ឌ​នៅ​ក្នុង​ទឹក និង​សត្វ​លូន​វារ​ទាំង​ប៉ុន្មាន​នៅ​លើ​ដី។

លេវី‌វិន័យ 11