35. ប្រសិនបើមានខ្មោចសត្វធ្លាក់ទៅលើវត្ថុប្រើប្រាស់ណាមួយ ទោះបីចង្ក្រាន ឬឡក្ដី វត្ថុនោះនឹងទៅជាមិនបរិសុទ្ធ ហើយអ្នករាល់គ្នាត្រូវតែកម្ទេចចោល ដ្បិតអ្នករាល់គ្នាត្រូវចាត់ទុកវត្ថុទាំងនោះជាវត្ថុមិនបរិសុទ្ធ។
36. ប្រសិនបើខ្មោចសត្វធ្លាក់ទៅក្នុងប្រភពទឹក ឬអណ្ដូងទឹក នោះទឹកនៅតែបរិសុទ្ធដដែល ប៉ុន្តែ អ្នកដែលយកខ្មោចសត្វនោះចេញនឹងទៅជាមិនបរិសុទ្ធ។
37. ប្រសិនបើខ្មោចសត្វធ្លាក់ទៅលើគ្រាប់ធញ្ញជាតិ ដែលទុកសម្រាប់សាបព្រោះ គ្រាប់ទាំងនោះនៅតែបរិសុទ្ធដដែល។
38. ប៉ុន្តែ បើវាធ្លាក់ទៅលើគ្រាប់ធញ្ញជាតិដែលត្រាំទឹករួចហើយ គ្រាប់ទាំងនោះនឹងទៅជាមិនបរិសុទ្ធ។
39. ចំពោះសត្វដែលអ្នករាល់គ្នាអាចបរិភោគបាន ប្រសិនបើវាងាប់ អ្នកដែលប៉ះពាល់ខ្មោចសត្វនោះនឹងទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
40. អ្នកដែលបរិភោគសាច់របស់ខ្មោចសត្វនោះ ត្រូវតែបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច រីឯអ្នកដែលកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
41. កុំបរិភោគសត្វលូនវារនៅលើដី ត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម។