31. អ្នករាល់គ្នាត្រូវចាត់ទុកសត្វទាំងនោះជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចវានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
32. ប្រសិនបើសត្វណាមួយងាប់ ហើយធ្លាក់មកលើវត្ថុអ្វីមួយ ដូចជាសម្ភារៈធ្វើអំពីឈើ សម្លៀកបំពាក់ស្បែក ថង់ និងអ្វីៗទាំងអស់ដែលជាគ្រឿងប្រើប្រាស់ ត្រូវយកទឹកមកលាង តែវត្ថុនោះនៅមិនបរិសុទ្ធរហូតដល់ល្ងាច ក្រោយមក ទើបគេអាចប្រើប្រាស់បានវិញ។
33. ប្រសិនបើសត្វណាមួយធ្លាក់ចូលទៅក្នុងក្អមធ្វើអំពីដី អ្វីៗដែលនៅក្នុងនោះនឹងទៅជាមិនបរិសុទ្ធ ហើយក្អមនោះក៏ត្រូវតែបំបែកចោលដែរ។
34. ប្រសិនបើគេចាក់ទឹកពីក្អមនោះ ទៅលើអាហារសម្រាប់បរិភោគ អាហារនោះនឹងក្លាយទៅជាមិនបរិសុទ្ធ ហើយទឹកសម្រាប់ផឹកក៏នឹងក្លាយទៅជាមិនបរិសុទ្ធដែរ។