លេវី‌វិន័យ 11:14-31 Khmer Standard Version (KHSV)

14. រអាត ត្មាត​គ្រប់​ប្រភេទ

15. ក្អែក​គ្រប់​ប្រភេទ

16. អូទ្រុស មៀម រំពេ និង​ប្រមង់​គ្រប់​ប្រភេទ

17. ទីទុយ ក្អែក​ទឹក ក្រៀល

18. គូក ទុង ស្មោញ

19. កុក ក្រសារ​គ្រប់​ប្រភេទ ត្រសេះ និង​ប្រចៀវ។

20. អ្នក​រាល់​គ្នា​ត្រូវ​ស្អប់​ខ្ពើម​សត្វ​ល្អិត​ដែល​មាន​ស្លាប និង​មាន​ជើង។

21. ប៉ុន្តែ អ្នក​រាល់​គ្នា​អាច​បរិភោគ​សត្វ​ល្អិត ដែល​មាន​ស្លាប និង​មាន​ជើង​អាច​លោត​លើ​ដី

22. ដូច​ជា​កណ្ដូប និង​ចង្រិត​គ្រប់​ប្រភេទ។

23. រីឯ​សត្វ​ល្អិត​ផ្សេង​ទៀត​ដែល​មាន​ស្លាប និង​ជើង នោះ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ចាត់​ទុក​វា​ជា​សត្វ​គួរ​ស្អប់​ខ្ពើម​វិញ។

24. សត្វ​ទាំង​នោះ​នឹង​បណ្ដាល​ឲ្យ​អ្នក​រាល់​គ្នា​ទៅ​ជា​មិន​បរិសុទ្ធ។ អ្នក​ណា​ប៉ះ‌ពាល់​ខ្មោច​របស់​វា អ្នក​នោះ​នឹង​ទៅ​ជា​មិន​បរិសុទ្ធ​រហូត​ដល់​ល្ងាច។

25. អ្នក​កាន់​ខ្មោច​សត្វ​នោះ ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

26. សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: គឺ​សត្វ​គ្មាន​ក្រចក​ឆែក និង​មិន​ទំពា‌អៀង អ្នក​ប៉ះ‌ពាល់​សត្វ​នោះ​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ។

27. សត្វ​ចតុ‌បាទ​ទាំង​អស់​ដែល​ដើរ​លើ​បាត​ជើង គឺ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះ‌ពាល់​ខ្មោច​របស់​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

28. អ្នក​កាន់​ខ្មោច​សត្វ​នោះ​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​ស្ថិត​នៅ​ក្នុង​ភាព​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

29. ក្នុង​ចំណោម​សត្វ​លូន​វារ​នៅ​លើ​ដី ពពួក​សត្វ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​ជា​សត្វ​មិន​បរិសុទ្ធ មាន​ដូច​ត​ទៅ: ស្កា កណ្ដុរ បង្កួយ​គ្រប់​ប្រភេទ

30. តុក‌កែ ជីង‌ចក់ ថ្លែន ជាស។

31. អ្នក​រាល់​គ្នា​ត្រូវ​ចាត់​ទុក​សត្វ​ទាំង​នោះ​ជា​សត្វ​មិន​បរិសុទ្ធ ហើយ​អ្នក​ប៉ះ‌ពាល់​ខ្មោច​វា​នឹង​ក្លាយ​ទៅ​ជា​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច។

លេវី‌វិន័យ 11