13. ក្នុងចំណោមសត្វស្លាប ដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វគួរស្អប់ខ្ពើម បរិភោគមិនបានមានដូចតទៅ: ខ្លែង ស្ទាំង ខ្លែងស្រាក
14. រអាត ត្មាតគ្រប់ប្រភេទ
15. ក្អែកគ្រប់ប្រភេទ
16. អូទ្រុស មៀម រំពេ និងប្រមង់គ្រប់ប្រភេទ
17. ទីទុយ ក្អែកទឹក ក្រៀល
18. គូក ទុង ស្មោញ
19. កុក ក្រសារគ្រប់ប្រភេទ ត្រសេះ និងប្រចៀវ។
20. អ្នករាល់គ្នាត្រូវស្អប់ខ្ពើមសត្វល្អិតដែលមានស្លាប និងមានជើង។
21. ប៉ុន្តែ អ្នករាល់គ្នាអាចបរិភោគសត្វល្អិត ដែលមានស្លាប និងមានជើងអាចលោតលើដី
22. ដូចជាកណ្ដូប និងចង្រិតគ្រប់ប្រភេទ។
23. រីឯសត្វល្អិតផ្សេងទៀតដែលមានស្លាប និងជើង នោះអ្នករាល់គ្នាត្រូវតែចាត់ទុកវាជាសត្វគួរស្អប់ខ្ពើមវិញ។
24. សត្វទាំងនោះនឹងបណ្ដាលឲ្យអ្នករាល់គ្នាទៅជាមិនបរិសុទ្ធ។ អ្នកណាប៉ះពាល់ខ្មោចរបស់វា អ្នកនោះនឹងទៅជាមិនបរិសុទ្ធរហូតដល់ល្ងាច។
25. អ្នកកាន់ខ្មោចសត្វនោះ ត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
26. សត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: គឺសត្វគ្មានក្រចកឆែក និងមិនទំពាអៀង អ្នកប៉ះពាល់សត្វនោះនឹងក្លាយទៅជាមិនបរិសុទ្ធ។
27. សត្វចតុបាទទាំងអស់ដែលដើរលើបាតជើង គឺជាសត្វមិនបរិសុទ្ធ ហើយអ្នកប៉ះពាល់ខ្មោចរបស់វានឹងក្លាយទៅជាមិនបរិសុទ្ធ រហូតដល់ល្ងាច។
28. អ្នកកាន់ខ្មោចសត្វនោះត្រូវបោកសម្លៀកបំពាក់របស់ខ្លួន ហើយស្ថិតនៅក្នុងភាពមិនបរិសុទ្ធ រហូតដល់ល្ងាច។
29. ក្នុងចំណោមសត្វលូនវារនៅលើដី ពពួកសត្វដែលអ្នករាល់គ្នាត្រូវចាត់ទុកជាសត្វមិនបរិសុទ្ធ មានដូចតទៅ: ស្កា កណ្ដុរ បង្កួយគ្រប់ប្រភេទ
30. តុកកែ ជីងចក់ ថ្លែន ជាស។