8. ព្រមទាំងដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។
9. គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
10. ប្រសិនបើតង្វាយនោះជាចៀម ឬពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។
11. គេត្រូវចាក់កសត្វនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ែកខាងជើងអាសនៈ។ ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន ប្រោះឈាមសត្វនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ។
12. គេកាប់សាច់ជាដុំៗ ហើយបូជាចារ្យដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។
13. គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
14. ប្រសិនបើតង្វាយនោះជាសត្វស្លាប ដែលត្រូវថ្វាយតង្វាយដុតទាំងមូលចំពោះព្រះអម្ចាស់ គេត្រូវយកលលក ឬព្រាបជំទើរមកថ្វាយ។
15. បូជាចារ្យយកសត្វនោះទៅថ្វាយនៅលើអាសនៈ គាត់ត្រូវកាត់ក្បាលវាចេញ រួចដុតនៅលើអាសនៈ។ បន្ទាប់មក គាត់ត្រូវសម្រក់ឈាមសត្វនោះ នៅលើគែមរបស់អាសនៈ។
16. គាត់ត្រូវយកគែវាចេញ ព្រមទាំងបោចរោមវា ហើយបោះចោលនៅខាងកើតអាសនៈ ត្រង់កន្លែងដាក់ផេះ។
17. គាត់ត្រូវពុះសត្វត្រង់ចន្លោះស្លាប តែមិនផ្ដាច់វាចេញជាពីរចំណែកទេ រួចហើយបូជាចារ្យត្រូវដុតសត្វនោះលើអុសដែលឆេះនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយ ជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់»។