3. ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។
4. ម្ចាស់តង្វាយដាក់ដៃលើក្បាលសត្វ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល ព្រះអម្ចាស់នឹងទទួលតង្វាយនោះ ហើយរំដោះគាត់ឲ្យរួចពីបាប។
5. គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
6. គេត្រូវពន្លាត់ស្បែកគោនោះ ហើយកាប់សាច់ជាដុំៗ។
7. ពួកបូជាចារ្យដែលជាកូនរបស់លោកអើរ៉ុន យកភ្លើងដាក់នៅលើអាសនៈ រួចបង្គរអុសពីលើ
8. ព្រមទាំងដាក់ដុំសាច់ ក្បាល និងខ្លាញ់ លើគំនរអុសដែលឆេះនៅលើអាសនៈ។
9. គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
10. ប្រសិនបើតង្វាយនោះជាចៀម ឬពពែដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកកូនចៀមឈ្មោល ឬកូនពពែឈ្មោលមួយល្អឥតខ្ចោះ។