1. ព្រះអម្ចាស់ត្រាស់ហៅលោកម៉ូសេពីក្នុងពន្លាជួបព្រះអម្ចាស់ ហើយមានព្រះបន្ទូលមកលោកថា៖
2. «ចូរប្រកាសប្រាប់ជនជាតិអ៊ីស្រាអែលដូចតទៅ:ប្រសិនបើនរណាម្នាក់ក្នុងចំណោមអ្នករាល់គ្នា ចង់យកតង្វាយមកថ្វាយព្រះអម្ចាស់ គេអាចថ្វាយគោ ឬចៀមជាតង្វាយបាន។
3. ប្រសិនបើតង្វាយនោះជាគោ ដែលត្រូវថ្វាយជាតង្វាយដុតទាំងមូល គេត្រូវយកគោឈ្មោលល្អឥតខ្ចោះមួយក្បាល នាំទៅត្រង់ទ្វារនៃពន្លាជួបព្រះអម្ចាស់ ដើម្បីទូលសូមព្រះអង្គទទួលយក។