លូកា 9:44-49 Khmer Standard Version (KHSV)

44. «ចូរ​ត្រង‌ត្រាប់​ស្ដាប់​ពាក្យ​ទាំង​នេះ ហើយ​ចង​ចាំ​ទុក​ក្នុង​ចិត្ត គឺ​បុត្រ​មនុស្ស*​នឹង​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​លោក​ជា​មិន​ខាន»។

45. ពួក​សិស្ស​ពុំ​បាន​យល់​ព្រះ‌បន្ទូល​នេះ​ទេ ព្រោះ​ព្រះ‌ជាម្ចាស់​មិន​ទាន់​សម្តែង​អត្ថ‌ន័យ​ឲ្យ​គេ​យល់ ប៉ុន្តែ ពួក​គេ​មិន​ហ៊ាន​ទូល​សួរ​ព្រះ‌អង្គ​អំពី​រឿង​នេះ​ឡើយ។

46. ខណៈ​នោះ ពួក​សិស្ស*​ជជែក​គ្នា​ចង់​ដឹង​ថា ក្នុង​ចំណោម​ពួក​គេ នរណា​ធំ​ជាង​គេ។

47. ព្រះ‌យេស៊ូ​ឈ្វេង​យល់​គំនិត​របស់​គេ ក៏​យក​ក្មេង​ម្នាក់​មក​ឲ្យ​ឈរ​ក្បែរ​ព្រះ‌អង្គ

48. រួច​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​ណា​ទទួល​ក្មេង​នេះ​ក្នុង​នាម​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ខ្ញុំ​ដែរ ហើយ​អ្នក​ណា​ទទួល​ខ្ញុំ ក៏​ដូច​ជា​បាន​ទទួល​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឲ្យ​មក​នោះ​ដែរ ដ្បិត​អ្នក​ណា​មាន​ឋានៈ​ទាប​ជាង​គេ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា គឺ​អ្នក​នោះ​ហើយ​ជា​អ្នក​ធំ​ជាង​គេ»។

49. លោក​យ៉ូហាន​ទូល​ព្រះ‌អង្គ​ថា៖ «ព្រះ‌គ្រូ! យើង​ខ្ញុំ​បាន​ឃើញ​បុរស​ម្នាក់​ដេញ​អារក្ស ក្នុង​នាម​ព្រះ‌គ្រូ។ យើង​ខ្ញុំ​បាន​ឃាត់​គាត់ ព្រោះ​គាត់​មិន​មក​តាម​ព្រះ‌គ្រូ​ដូច​យើង​ខ្ញុំ»។

លូកា 9