លូកា 3:21-31 Khmer Standard Version (KHSV)

21. ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះ‌អង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ

22. ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះ‌អង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។

23. កាល​ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន​ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី

24. លោក​ហេលី​ជា​បុត្រ​លោក​ម៉ាត់‌ថាត់ លោក​ម៉ាត់‌ថាត់​ជា​បុត្រ​លោក​លេវី លោក​លេវី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​យ៉ាណាយ លោក​យ៉ាណាយ​ជា​បុត្រ​លោក​យ៉ូសែប

25. លោក​យ៉ូសែប​ជា​បុត្រ​លោក​ម៉ាតា‌ធាស លោក​ម៉ាតា‌ធាស​ជា​បុត្រ​លោក​ហាម៉ូស លោក​ហាម៉ូស​ជា​បុត្រ​លោក​ណាអ៊ូម លោក​ណាអ៊ូម​ជា​បុត្រ​លោក​អែស‌លី លោក​អែស‌លី​ជា​បុត្រ​លោក​ណាកាយ

26. លោក​ណាកាយ​ជា​បុត្រ​លោក​ម៉ាអាត លោក​ម៉ាអាត​ជា​បុត្រ​លោក​ម៉ាតា‌ធាល លោក​ម៉ាតា‌ធាល​ជា​បុត្រ​លោក​សេម៉ី លោក​សេម៉ី​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យូដា

27. លោក​យូដា​ជា​បុត្រ​លោក​យ៉ូអា‌ណាន់ លោក​យ៉ូអា‌ណាន់​ជា​បុត្រ​លោក​រេសា លោក​រេសា​ជា​បុត្រ​លោក​សូរ៉ូបា‌បិល លោក​សូរ៉ូបា‌បិល​ជា​បុត្រ​លោក​សាល‌ធាល លោក​សាល‌ធាល​ជា​បុត្រ​លោក​នេរី

28. លោក​នេរី​ជា​បុត្រ​លោក​ម៉ិលគី លោក​ម៉ិលគី​ជា​បុត្រ​លោក​អ័តឌី លោក​អ័តឌី​ជា​បុត្រ​លោក​កូសាម លោក​កូសាម​ជា​បុត្រ​លោក​អែល‌ម៉ូដាម លោក​អែល‌ម៉ូដាម​ជា​បុត្រ​លោក​អ៊ើរ

29. លោក​អ៊ើរ​ជា​បុត្រ​លោក​យ៉ូស្វេ លោក​យ៉ូស្វេ​ជា​បុត្រ​លោក​អេលា‌ស៊ើរ លោក​អេលា‌ស៊ើរ​ជា​បុត្រ​លោក​យ៉ូរីម លោក​យ៉ូរីម​ជា​បុត្រ​លោក​ម៉ាត់‌ថាត់ លោក​ម៉ាត់ថាត់​ជា​បុត្រ​លោក​លេវី

30. លោក​លេវី​ជា​បុត្រ​លោក​ស៊ីម្មាន លោក​ស៊ីម្មាន​ជា​បុត្រ​លោក​យូដា លោក​យូដា​ជា​បុត្រ​លោក​យ៉ូសែប លោក​យ៉ូសែប​ជា​បុត្រ​លោក​យ៉ូណាន លោក​យ៉ូណាន​ជា​បុត្រ​លោក​អេលា‌គីម

31. លោក​អេលា‌គីម​ជា​បុត្រ​លោក​មេលាស លោក​មេលាស​ជា​បុត្រ​លោក​ម៉ៃណាន លោក​ម៉ៃណាន​ជា​បុត្រ​លោក​ម៉ាតា‌ថា លោក​ម៉ាតា‌ថា​ជា​បុត្រ​លោក​ណាថាន់ លោក​ណាថាន់​ជា​បុត្រ​ស្ដេច​ដាវីឌ

លូកា 3