លូកា 3:19-23 Khmer Standard Version (KHSV)

19. លោក​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ​ជា​ស្ដេច​អនុ‌រាជ​ថែម​ទៀត ព្រោះ​ទ្រង់​បាន​យក​ព្រះ‌នាង​ហេរ៉ូ‌ឌាស ដែល​ត្រូវ​ជា​មហេសី​របស់​អនុជ*​ព្រះ‌អង្គ មក​ធ្វើ​ជា​មហេសី​របស់​ព្រះ‌អង្គ​ផ្ទាល់។ មិន​តែ​ប៉ុណ្ណោះ​សោត លោក​យ៉ូហាន​ស្ដី​បន្ទោស​ព្រះ‌បាទ​ហេរ៉ូដ ព្រោះ​ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​ជា​ច្រើន​ផង។

20. ទ្រង់​បាន​ធ្វើ​អំពើ​អាក្រក់​មួយ​ទៀត គឺ​ចាប់​លោក​យ៉ូហាន​ទៅ​ដាក់​ក្នុង​មន្ទីរ​ឃុំ‌ឃាំង។

21. ពេល​ប្រជា‌ជន​ទាំង​អស់​ទទួល​ពិធី​ជ្រមុជ​ទឹក​រួច​ហើយ ព្រះ‌យេស៊ូ​ក៏​ទទួល​ពិធី​ជ្រមុជ​ទឹក​ដែរ។ នៅ​ពេល​ព្រះ‌អង្គ​កំពុង​អធិស្ឋាន* ស្រាប់​តែ​ផ្ទៃ​មេឃ​បើក​ចំហ

22. ហើយ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ*​យាង​ចុះ​មក មាន​រូប​រាង​ដូច​សត្វ​ព្រាប សណ្ឋិត​លើ​ព្រះ‌អង្គ។ មាន​ឮ​ព្រះ‌សូរសៀង​ពី​លើ​មេឃ​មក​ថា៖ «ព្រះ‌អង្គ​ជា​បុត្រ​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់»។

23. កាល​ព្រះ‌យេស៊ូ​ចាប់​ផ្ដើម​ព្រះ‌បរម‌កិច្ច ព្រះ‌អង្គ​មាន​ព្រះ‌ជន្មាយុ​ប្រមាណ​សាម‌សិប​ព្រះ‌វស្សា។ តាម​គេ​ស្មាន​ព្រះ‌អង្គ​ជា​បុត្រ​របស់​លោក​យ៉ូសែប ដែល​ត្រូវ​ជា​បុត្រ​លោក​ហេលី

លូកា 3