លូកា 23:20-26 Khmer Standard Version (KHSV)

20. លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។

21. ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។

22. លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឲ្យ​ប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឲ្យ​គេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឲ្យ​ទៅ​វិញ»។

23. ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឲ្យ​ឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។

24. លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ

25. លោក​ដោះ​លែង​បារ៉ា‌បាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង មក​ពី​បាន​បង្ក​ចលាចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ប្រគល់​ឲ្យ​គេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។

26. នៅ​ពេល​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចម្ការ។ គេ​ចាប់​បង្ខំ​គាត់​ឲ្យ​លី​ឈើ​ឆ្កាង ដើរ​តាម​ក្រោយ​ព្រះ‌យេស៊ូ។

លូកា 23