លូកា 22:1-8 Khmer Standard Version (KHSV)

1. ពិធី​បុណ្យ​នំប៉័ង​ឥត​មេ ដែល​ហៅ​ថា​បុណ្យ​ចម្លង*​នោះ កាន់​តែ​ជិត​ដល់​ហើយ

2. ពួក​នាយក​បូជា‌ចារ្យ និង​ពួក​អាចារ្យ រិះ​រក​មធ្យោ‌បាយ​ធ្វើ​គុត​ព្រះ‌យេស៊ូ ដ្បិត​គេ​ខ្លាច​ប្រជា‌ជន។

3. ពេល​នោះ មារ‌សាតាំង​បាន​ចូល​យូដាស ហៅ​អ៊ីស្កា‌រីយ៉ុត ជា​សិស្ស​ម្នាក់ ក្នុង​ក្រុម​ទាំង​ដប់‌ពីរ​រូប។

4. យូដាស​បាន​ទៅ​ពិគ្រោះ​ជា​មួយ​ពួក​នាយក​បូជា‌ចារ្យ និង​មេ​ក្រុម​រក្សា​ព្រះ‌វិហារ* អំពី​ឧបាយ‌កល​ដែល​ត្រូវ​បញ្ជូន​ព្រះ‌អង្គ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​គេ។

5. លោក​ទាំង​នោះ​សប្បាយ​ចិត្ត​ណាស់ ហើយ​ព្រម​ព្រៀង​គ្នា​សន្យា​ថា នឹង​ឲ្យ​ប្រាក់​គាត់។

6. យូដាស​យល់​ព្រម ហើយ​រក​ឱកាស​ល្អ ដើម្បី​នាំ​គេ​ទៅ​ចាប់​ព្រះ‌យេស៊ូ មិន​ឲ្យ​បណ្ដា‌ជន​ដឹង​ឡើយ។

7. លុះ​ដល់​ថ្ងៃ​បុណ្យ​នំប៉័ង​ឥត​មេ* ជា​ថ្ងៃ​ដែល​គេ​ត្រូវ​សម្លាប់​កូន​ចៀម​ធ្វើ​យញ្ញ‌បូជា សម្រាប់​បុណ្យ​ចម្លង

8. ព្រះ‌យេស៊ូ​បាន​ចាត់​លោក​ពេត្រុស និង​លោក​យ៉ូហាន​ឲ្យ​ទៅ​មុន ដោយ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​ទៅ​រៀបចំ​ពិធី​ជប់‌លៀង សម្រាប់​យើង​នៅ​ក្នុង​ពេល​បុណ្យ​ចម្លង*»។

លូកា 22