លូកា 11:52-54 Khmer Standard Version (KHSV)

52. ពួក​បណ្ឌិត​ខាង​វិន័យ*​អើយ! អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​បិទ​ទ្វារ​មាគ៌ា មិន​ឲ្យ​គេ​ចូល​ទៅ​ស្គាល់​ព្រះ‌ជាម្ចាស់។ អ្នក​រាល់​គ្នា​មិន​ត្រឹម​តែ​មិន​បាន​ចូល​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ គឺ​ថែម​ទាំង​ឃាត់​អស់​អ្នក​ដែល​ចង់​ចូល មិន​ឲ្យ​គេ​ចូល​ទៀត​ផង»។

53. ពេល​ព្រះ‌យេស៊ូ​យាង​ចាក​ចេញ​ពី​ទី​នោះ​ទៅ ពួក​អាចារ្យ និង​ពួក​ខាង​គណៈ‌ផារីស៊ី​នាំ​គ្នា​ប្រឆាំង​នឹង​ព្រះ‌អង្គ​យ៉ាង​ខ្លាំង ហើយ​ដេញ​ដោល​សួរ​ព្រះ‌អង្គ​អំពី​រឿង​ផ្សេងៗ​ជា​ច្រើន

54. ដែល​សុទ្ធ‌សឹង​តែ​ជា​កល‌ល្បិច​រក​ចាប់​កំហុស​ព្រះ‌អង្គ។

លូកា 11