លូកា 11:44-48 Khmer Standard Version (KHSV)

44. អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​ប្រៀប​បាន​នឹង​ផ្នូរ​ខ្មោច ដែល​គេ​មើល​មិន​ឃើញ ហើយ​ត្រូវ​គេ​ដើរ​ជាន់​ដោយ​មិន​ដឹង​ខ្លួន»។

45. មាន​បណ្ឌិត​ខាង​វិន័យ​ម្នាក់​ទូល​ព្រះ‌អង្គ​ថា៖ «លោក​គ្រូ! លោក​មាន​ប្រសាសន៍​ដូច្នេះ បាន​សេចក្ដី​ថា​លោក​ត្មះ‌តិះ‌ដៀល​យើង​ខ្ញុំ»។

46. ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ពួក​បណ្ឌិត​ខាង​វិន័យ​អើយ អ្នក​រាល់​គ្នា​ក៏​នឹង​ត្រូវ​វេទនា​ដែរ ព្រោះ​អ្នក​រាល់​គ្នា​បាន​បង្កើត​វិន័យ​តឹង‌រ៉ឹង​យក​មក​ផ្ទុក​លើ​មនុស្ស ហើយ​អ្នក​រាល់​គ្នា​មិន​ជួយ​គេ​ទេ សូម្បី​តែ​បន្តិច​ក៏​មិន​ជួយ​ផង។

47. អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ជា​ពុំ‌ខាន ព្រោះ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ​ឲ្យ​ព្យាការី* ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​បាន​សម្លាប់។

48. អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ​បញ្ជាក់​ថា អ្នក​រាល់​គ្នា​សម​គំនិត​នឹង​អំពើ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ប្រព្រឹត្ត គឺ​គេ​បាន​សម្លាប់​ពួក​ព្យាការី ហើយ​អ្នក​រាល់​គ្នា​បាន​សង់​ផ្នូរ។

លូកា 11