1. មានមួយថ្ងៃ ព្រះយេស៊ូអធិស្ឋាននៅកន្លែងមួយ។ កាលព្រះអង្គអធិស្ឋានរួចហើយ មានសិស្ស*ម្នាក់ទូលព្រះអង្គថា៖ «បពិត្រព្រះអម្ចាស់! សូមបង្រៀនយើងខ្ញុំឲ្យចេះអធិស្ឋាន ដូចលោកយ៉ូហានបានបង្រៀនសិស្សរបស់លោកនោះផង»។
2. ព្រះយេស៊ូមានព្រះបន្ទូលទៅពួកគេថា៖ «ពេលអ្នករាល់គ្នាអធិស្ឋាន ត្រូវពោលថា:ឱព្រះបិតាអើយសូមសម្តែងព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ ឲ្យមនុស្សលោកស្គាល់សូមឲ្យព្រះរាជ្យ*ព្រះអង្គបានមកដល់។
3. សូមប្រទានអាហារដែលយើងខ្ញុំត្រូវការជារៀងរាល់ថ្ងៃ។
4. សូមអត់ទោសយើងខ្ញុំឲ្យរួចពីបាបដ្បិតយើងខ្ញុំអត់ទោសឲ្យអស់អ្នកដែលបានប្រព្រឹត្តខុសនឹងយើងខ្ញុំ។សូមកុំបណ្ដោយឲ្យយើងខ្ញុំចាញ់ការល្បួងឡើយ»។