72. ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរស*របស់យើងហើយគោរពតាមសម្ពន្ធមេត្រី*ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
73. គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា
74. ទ្រង់នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
75. ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ*និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។
76. ចំណែកឯកូនវិញ កូននឹងទៅជាព្យាការី*របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុតព្រោះកូននឹងដើរមុខព្រះអម្ចាស់ដើម្បីរៀបចំផ្លូវថ្វាយព្រះអង្គ។
77. កូននឹងធ្វើឲ្យប្រជារាស្ត្ររបស់ព្រះអង្គដឹងថាព្រះអង្គសង្គ្រោះគេដោយលើកលែងទោសឲ្យគេរួចពីបាប។
78. ព្រះរបស់យើងមានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ព្រះអង្គប្រទានថ្ងៃរះពីស្ថានលើមកដើម្បីរំដោះយើង
79. និងដើម្បីបំភ្លឺអស់អ្នកដែលស្ថិតនៅក្នុងទីងងឹតក្រោមអំណាចនៃសេចក្ដីស្លាប់ព្រមទាំងតម្រង់ផ្លូវយើងឆ្ពោះទៅរកសេចក្ដីសុខសាន្ត»។
80. កុមារយ៉ូហានមានវ័យចម្រើនឡើងជាលំដាប់ ទាំងខាងរូបកាយ ទាំងខាងវិញ្ញាណ។ គាត់រស់នៅតែក្នុងវាលរហោស្ថាន រហូតដល់ថ្ងៃដែលគាត់បង្ហាញខ្លួនឲ្យប្រជារាស្ត្រអ៊ីស្រាអែលឃើញ។