69. ទ្រង់បានប្រទានព្រះសង្គ្រោះដ៏មានឫទ្ធិមួយព្រះអង្គពីក្នុងចំណោមព្រះញាតិវង្សរបស់ព្រះបាទដាវីឌជាអ្នកបម្រើព្រះអង្គមកឲ្យយើង។
70. ព្រះជាម្ចាស់ប្រទានព្រះសង្គ្រោះនេះមកយើងស្របនឹងព្រះបន្ទូលសន្យាថ្លែងតាមរយៈព្យាការី*របស់ព្រះអង្គនៅជំនាន់ដើម
71. គឺព្រះអង្គសង្គ្រោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ និងរួចពីអំណាចរបស់អស់អ្នកដែលស្អប់យើង។
72. ព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណាដល់បុព្វបុរស*របស់យើងហើយគោរពតាមសម្ពន្ធមេត្រី*ដ៏វិសុទ្ធយ៉ាងស្មោះស្ម័គ្រ
73. គឺព្រះអង្គបានសន្យាយ៉ាងម៉ឺងម៉ាត់ដល់លោកអប្រាហាំ*ជាបុព្វបុរសរបស់យើងថា
74. ទ្រង់នឹងរំដោះយើងឲ្យរួចពីកណ្ដាប់ដៃរបស់ខ្មាំងសត្រូវដើម្បីយើងអាចគោរពបម្រើព្រះអង្គបានដោយឥតភ័យខ្លាច
75. ព្រមទាំងឲ្យយើងរស់នៅបានបរិសុទ្ធ*និងសុចរិត ជាទីគាប់ព្រះហឫទ័យព្រះជាម្ចាស់ជារៀងរាល់ថ្ងៃរហូតអស់មួយជីវិត។