លូកា 1:47-60 Khmer Standard Version (KHSV)

47. ខ្ញុំ​មាន​ចិត្ត​អំណរ​យ៉ាង​ខ្លាំងព្រោះ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​ខ្ញុំ

48. ព្រះ‌អង្គ​ទត​មើល​មក​ខ្ញុំដែល​ជា​អ្នក​បម្រើ​ដ៏​ទន់‌ទាប​របស់​ព្រះ‌អង្គអំណើះ​ត​ទៅ មនុស្ស​គ្រប់​ជំនាន់​នឹង​ពោល​ថាខ្ញុំ​ជា​អ្នក​មាន​សុភមង្គល​ពិត​មែន

49. ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​បាន​សម្តែងការ​ប្រសើរ​អស្ចារ្យ​ចំពោះ​រូប​ខ្ញុំ។ព្រះ‌នាម​របស់​ព្រះ‌អង្គ​ពិត​ជា​វិសុទ្ធ*​មែន!

50. ទ្រង់​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាដល់​អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គនៅ​គ្រប់​ជំនាន់​ត​រៀង​ទៅ

51. ទ្រង់​បាន​សម្តែង​ឫទ្ធិ‌បារមីកំចាត់​មនុស្ស​ដែល​មាន​ចិត្ត​ឆ្មើង‌ឆ្មៃ

52. ទ្រង់​បាន​ទម្លាក់​អ្នក​កាន់​អំណាច​ចុះ​ពី​តំណែងហើយ​ទ្រង់​លើក​តម្កើង​មនុស្ស​ទន់‌ទាប​ឡើង។

53. ទ្រង់​បាន​ប្រទាន​សម្បត្តិ​យ៉ាង​បរិបូណ៌ដល់​អស់​អ្នក​ដែល​ស្រេក​ឃ្លានហើយ​បណ្ដេញ​ពួក​អ្នក​មានឲ្យ​ត្រឡប់​ទៅ​វិញ​ដោយ​ដៃ​ទទេ។

54. ព្រះ‌អង្គ​បាន​ជួយ​ប្រជា‌រាស្ត្រ​អ៊ីស្រា‌អែលជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គហើយ​តែងតែ​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា

55. ដល់​លោក​អប្រាហាំ និង​ពូជ‌ពង្ស​របស់​លោកជា‌និច្ច​ត​រៀង​ទៅដូច​ទ្រង់​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​យើងឥត​ភ្លេច​សោះ​ឡើយ»។

56. នាង​ម៉ារី​បាន​ស្នាក់​នៅ​ជា​មួយ​នាង​អេលី‌សាបិត អស់​រយៈ​ពេល​ប្រមាណ​បី​ខែ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ។

57. លុះ​នាង​អេលី‌សាបិត​គ្រប់​ខែ​ហើយ គាត់​សម្រាល​បាន​កូន​ប្រុស​មួយ។

58. អ្នក​ជិត​ខាង និង​ញាតិ‌សន្ដាន​នាំ​គ្នា​អបអរ‌សាទរ​ជា​មួយ​គាត់ ព្រោះ​គេ​បាន​ឮ​ដំណឹង​ថា ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​គាត់​យ៉ាង​ច្រើន​អនេក។

59. ប្រាំ​បី​ថ្ងៃ​ក្រោយ​មក គេ​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ទារក​នោះ ហើយ​ចង់​ដាក់​ឈ្មោះ​ថា​“សាការី”​ដូច​ឪពុក​ដែរ

60. តែ​ម្ដាយ​ប្រាប់​ថា៖ «ទេ! ត្រូវ​ដាក់​ឈ្មោះ​ថា​“យ៉ូហាន”​វិញ»។

លូកា 1