8. បាប*ក៏ឆ្លៀតឱកាសដែលបញ្ញត្តិហាមឃាត់ខ្ញុំនោះ បង្កើតឲ្យមានការលោភលន់គ្រប់យ៉ាងនៅក្នុងខ្លួនខ្ញុំ។ ប្រសិនបើគ្មានក្រឹត្យវិន័យទេ បាបក៏រលាយសូន្យដែរ។
9. ពីដើម ខ្ញុំរស់នៅដោយគ្មានក្រឹត្យវិន័យ។ លុះបញ្ញត្តិមកដល់ បាបក៏កើតមានឡើង
10. រីឯខ្ញុំ ខ្ញុំក៏បាត់បង់ជីវិត។ ដូច្នេះ បញ្ញត្តិដែលត្រូវនាំឲ្យខ្ញុំមានជីវិតនោះ បែរជាបណ្ដាលឲ្យខ្ញុំស្លាប់ទៅវិញ
11. ដ្បិតបាបបានឆ្លៀតឱកាសយកបញ្ញត្តិមកបោកបញ្ឆោតខ្ញុំ ហើយធ្វើឲ្យខ្ញុំស្លាប់ដោយសារបញ្ញត្តិនេះ។
12. ដូច្នេះ ក្រឹត្យវិន័យក៏វិសុទ្ធ* រីឯបញ្ញត្តិក៏វិសុទ្ធ សុចរិត ហើយល្អដែរ។
13. តើអ្វីៗដ៏ល្អនេះបែរជានាំឲ្យខ្ញុំស្លាប់ឬ? ទេ មិនមែនទេ! គឺបាបវិញទេតើ ដែលនាំឲ្យខ្ញុំស្លាប់។ បាបបានប្រើវិន័យដែលល្អធ្វើឲ្យខ្ញុំស្លាប់ ដើម្បីបង្ហាញឲ្យឃើញថា បាបពិតជាបាបមែន ហើយតាមរយៈបញ្ញត្តិ បាបលេចចេញមករឹតតែអាក្រក់ហួសហេតុទៅទៀត។
14. យើងដឹងស្រាប់ហើយថា ក្រឹត្យវិន័យមកពីព្រះវិញ្ញាណ រីឯខ្ញុំវិញ ខ្ញុំជាមនុស្សដែលមាននិស្ស័យលោកីយ៍ លក់ខ្លួនដាច់ថ្លៃឲ្យបាប
15. ដ្បិតខ្ញុំមិនយល់អ្វីដែលខ្ញុំធ្វើទេ កិច្ចការណាដែលខ្ញុំចង់ធ្វើ ខ្ញុំមិនធ្វើ រីឯកិច្ចការណាដែលខ្ញុំស្អប់ ខ្ញុំបែរជាធ្វើទៅវិញ។