រ៉ូម 7:13-16 Khmer Standard Version (KHSV)

13. តើ​អ្វីៗ​ដ៏​ល្អ​នេះ​បែរ​ជា​នាំ​ឲ្យ​ខ្ញុំ​ស្លាប់​ឬ? ទេ មិន​មែន​ទេ! គឺ​បាប​វិញ​ទេ​តើ ដែល​នាំ​ឲ្យ​ខ្ញុំ​ស្លាប់។ បាប​បាន​ប្រើ​វិន័យ​ដែល​ល្អ​ធ្វើ​ឲ្យ​ខ្ញុំ​ស្លាប់ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​ថា បាប​ពិត​ជា​បាប​មែន ហើយ​តាម​រយៈ​បញ្ញត្តិ បាប​លេច​ចេញ​មក​រឹត​តែ​អាក្រក់​ហួស​ហេតុ​ទៅ​ទៀត។

14. យើង​ដឹង​ស្រាប់​ហើយ​ថា ក្រឹត្យ‌វិន័យ​មក​ពី​ព្រះ‌វិញ្ញាណ រីឯ​ខ្ញុំ​វិញ ខ្ញុំ​ជា​មនុស្ស​ដែល​មាន​និស្ស័យ​លោកីយ៍ លក់​ខ្លួន​ដាច់​ថ្លៃ​ឲ្យ​បាប

15. ដ្បិត​ខ្ញុំ​មិន​យល់​អ្វី​ដែល​ខ្ញុំ​ធ្វើ​ទេ កិច្ចការ​ណា​ដែល​ខ្ញុំ​ចង់​ធ្វើ ខ្ញុំ​មិន​ធ្វើ រីឯ​កិច្ចការ​ណា​ដែល​ខ្ញុំ​ស្អប់ ខ្ញុំ​បែរ​ជា​ធ្វើ​ទៅ​វិញ។

16. ប្រសិន​បើ​ខ្ញុំ​ធ្វើ​កិច្ចការ​ណា ដែល​ខ្ញុំ​មិន​ចង់​ធ្វើ​ដូច្នេះ បាន​សេចក្ដី​ថា ខ្ញុំ​យល់​ស្រប​នឹង​វិន័យ ហើយ​ទទួល​ស្គាល់​ថា ក្រឹត្យ‌វិន័យ​ពិត​ជា​ល្អ​មែន។

រ៉ូម 7