រ៉ូម 16:7-10 Khmer Standard Version (KHSV)

7. សូម​ជម្រាប​សួរ​លោក​អាន់‌ត្រូនីក និង​នាង​យូនាស ជា​សាច់‌ញាតិ​របស់​ខ្ញុំ ដែល​បាន​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ខ្ញុំ​នោះ​ដែរ អ្នក​ទាំង​ពីរ​ជា​សាវ័ក*​ដែល​គេ​គោរព​រាប់​អាន​ខ្លាំង​ណាស់ ហើយ​គាត់​ក៏​បាន​ជឿ​ព្រះ‌គ្រិស្ដ​មុន​ខ្ញុំ​ផង។

8. សូម​ជម្រាប​សួរ​លោក​អាំភ្លាស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ ក្នុង​ព្រះ‌អម្ចាស់។

9. សូម​ជម្រាប​សួរ​លោក​អ៊ើបាន់​ដែល​ធ្វើ​ការ​បម្រើ​ព្រះ‌គ្រិស្ដ​រួម​ជា​មួយ​យើង និង​ជម្រាប​សួរ​លោក​ស័តា‌ឃីស​ដ៏​ជា​ទី​ស្រឡាញ់​របស់​ខ្ញុំ​ផង។

10. សូម​ជម្រាប​សួរ​លោក​អពេ‌លេស ដែល​បង្ហាញ​ជំនឿ​រឹង‌ប៉ឹង​លើ​ព្រះ‌គ្រិស្ដ។ សូម​ជម្រាប​សួរ​បង‌ប្អូន​ដែល​ជា​ក្រុម​ញាតិ​របស់​លោក​អើរិស្ដូ‌ប៊ូល។

រ៉ូម 16