19. រីឯបងប្អូនវិញ មនុស្សម្នាដឹងគ្រប់គ្នាថា បងប្អូនស្ដាប់បង្គាប់ព្រះអម្ចាស់។ ហេតុនេះហើយបានជាខ្ញុំមានអំណរ ព្រោះតែបងប្អូន ហើយខ្ញុំចង់ឲ្យបងប្អូនមានប្រាជ្ញាធ្វើការអ្វីដែលល្អ ឥតទាក់ទាមនឹងការអ្វីដែលអាក្រក់។
20. ព្រះជាម្ចាស់ ជាប្រភពនៃសេចក្ដីសុខសាន្ត នឹងកម្ទេចមារ*សាតាំងឲ្យនៅក្រោមបាតជើងរបស់បងប្អូន ក្នុងពេលឆាប់ៗ។ សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូជាអម្ចាស់នៃយើង។
21. លោកធីម៉ូថេដែលធ្វើការរួមជាមួយខ្ញុំ សូមជម្រាបសួរមកបងប្អូន ហើយលោកលូគាស លោកយ៉ាសូន និងលោកសូសិប៉ាត្រុស ដែលជាសាច់ញាតិរបស់ខ្ញុំ ក៏សូមជម្រាបសួរមកបងប្អូនដែរ។
22. ខ្ញុំទើទាសជាអ្នកសរសេរលិខិតនេះ សូមជម្រាបសួរមកបងប្អូន ក្នុងព្រះនាមព្រះអម្ចាស់ដែរ។
23. លោកកៃយុសដែលទទួលខ្ញុំ និងទទួលក្រុមជំនុំទាំងមូល ឲ្យជួបជុំគ្នានៅផ្ទះគាត់ សូមជម្រាបសួរមកបងប្អូន លោកអេរ៉ាស្ទុស ជាមេឃ្លាំងប្រាក់របស់ក្រុង និងលោកក្វើតុស ជាបងប្អូនយើង ក៏សូមជម្រាបសួរមកបងប្អូនដែរ។ [
24. សូមឲ្យបងប្អូនបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូគ្រិស្ដជាអម្ចាស់នៃយើង! អាម៉ែន!]។
25. ព្រះជាម្ចាស់មានឫទ្ធានុភាពនឹងធ្វើឲ្យបងប្អូនមានជំនឿខ្ជាប់ខ្ជួន ស្របតាមដំណឹងល្អរបស់ខ្ញុំ និងស្របតាមពាក្យដែលខ្ញុំប្រកាសអំពីព្រះយេស៊ូគ្រិស្ដ តាមតែព្រះជាម្ចាស់បានសម្តែងអំពីគម្រោងការដ៏លាក់កំបាំងដែលព្រះអង្គលាក់ទុកតាំងពីដើមរៀងមក
26. តែទ្រង់បានសម្តែងឲ្យយើងស្គាល់នៅពេលនេះតាមរយៈគម្ពីរព្យាការី និងស្របតាមព្រះបញ្ជារបស់ព្រះជាម្ចាស់ ដែលគង់នៅអស់កល្បជានិច្ច ដើម្បីឲ្យជាតិសាសន៍ទាំងអស់ស្គាល់ ហើយឲ្យគេជឿ និងស្ដាប់តាម។
27. មានតែព្រះជាម្ចាស់មួយព្រះអង្គគត់ ដែលប្រកបដោយព្រះប្រាជ្ញាញាណ សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ តាមរយៈព្រះយេស៊ូគ្រិស្ដអស់កល្បជាអង្វែងតរៀងទៅ! អាម៉ែន!។